![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តម អ៊ិន ចន្ថា ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ស្ថិតក្នុងខេត្តរតនគិរី
- ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១០:៥០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម អ៊ិន ចន្ថា ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ស្ថិតក្នុងខេត្តរតនគិរី 2 photo 2023 09 28 15 35 43](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-28_15-35-43-1000x563.jpg)
ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួល ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ១០០ម ទទឹង ៦ម កម្រាស់០,២ម និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម ស្ថិតនៅភូមិ ប៉ាអរ ទៅភូមិជ្រុង ស្រុកបរកែវ ខេត្តរតនគិរី អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
បន្ទាប់ពីបានត្រួតពិនិត្យគម្រោងខាងលើរួចមក គណៈកម្មាធិការអន្តរក្រសួងសម្រេចទទួលយកដោយសេចក្ដីរីករាយបំផុត។
ក្នុងឱកាសនោះផងដែរក៏មានការសាទរពីសំណាក់ប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើតាមរយៈគណៈកម្មាធិការអន្តរក្រសួង ដោយបានថ្លែងអំណរអរគុណជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានសាងសង់ផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងជាមធ្យោបាយដឹកជញ្ជូនផលិតផលកសិផល។