ការចុះពិនិត្យការងារសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើម ១ម៉ែត្រសង្ខាង និងសំណង់សិល្បការ ស្ថិតនៅភូមិថ្មី ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រេចបាន ៣៣%

ចែលរំលែក
photo 2023 09 28 17 42 45 1

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីអនុវត្តគម្រោងរបស់មន្ទីរ បានចូលរួមអមដំណើរ ឯកឧត្ដម កែវ សិគុណ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាមន្រ្តីផ្នែកបច្ចេកទេស និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ចុះពិនិត្យការងារសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើម ១ម៉ែត្រសង្ខាង និងសំណង់សិល្បការ ស្ថិតនៅភូមិថ្មី ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រេចបាន ៣៣% ។

 

រុមការងារបានបន្តចុះពិនិត្យមើលគម្រោងកែលម្អផ្សារ ដោយសាងសង់បង្គន់អនាម័យសាធារណៈ ចំនួន ០១កន្លែង ស្ថិតនៅផ្សារស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រេចបាន ៤៥%៕

photo 2023 09 28 17 42 45 1photo 2023 09 28 17 42 46 1photo 2023 09 28 17 42 47 1photo 2023 09 28 17 42 51 2 1photo 2023 09 28 17 42 51photo 2023 09 28 17 42 53 2photo 2023 09 28 17 42 53photo 2023 09 28 17 42 55

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ