កិច្ចប្រជុំអនុក្រុមអនាម័យជនបទ ដោយមានការចូលរួមពីសំណាក់ លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិ និងជាសហប្រធានអនុក្រុមអនាម័យជនបទ តំណាងមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ អង្គការ PLAN, Food for Hunger, World Vision, Research Triangle Institute, Wetlands Work, Engineers Without Borders Australia, WASH-SDO, Bandos Komar

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានអនុក្រុមការងារអនាម័យជនបទ បានដឹកនាំកិច្ចប្រជុំអនុក្រុមអនាម័យជនបទ ដោយមានការចូលរួមពីសំណាក់ លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិ និងជាសហប្រធានអនុក្រុមអនាម័យជនបទ តំណាងមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ អង្គការ PLAN, Food for Hunger, World Vision, Research Triangle Institute, Wetlands Work, Engineers Without Borders Australia, WASH-SDO, Bandos Komar។

 

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ៥គឺ ៖

១- ធ្វើបច្ចុប្បន្នភាពពីការប្រជុំរបស់អនុក្រុមការងារអនាម័យជនបទ និងសកម្មភាពដែលមិនទាន់សម្រេចបាន និងព័ត៌មានសំខាន់ៗដែលត្រូវយកមកដោះស្រាយ

២- ធ្វើផែនទីបង្ហាញផ្លូវពីការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) របស់ប្រទេសកម្ពុជាពីឆ្នាំ២០២៣-២០២៥

៣- បង្ហាញសេចក្តីព្រាងមគ្គទ្ទេសក៍ភាពស្តីពី ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់វិស័យទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា

៤- បង្ហាញសេចក្តីព្រាងគំនិតស្តីពី ការអភិវឌ្ឍសមត្ថភាពលើទីផ្សារអនាម័យធន់នឹងបម្រែបម្រួលអាកាសធាតុ

៥- បញ្ហាផ្សេងៗ អង្គប្រជុំក៏បានលើកពីផែនការសម្រាប់ប្រារព្ធទិវាពិភពលោកលាងសម្អាតដៃ និងទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា ផងដែរ ៕

Share your thoughts