ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣០

ចែលរំលែក
1 21

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គនាយបច្ចេកទេស និងមន្ត្រីជំនាញនៃក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីបានអានសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការដឹកនាំរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដោយមានសមាសភាពចំនួន ១១រូប ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវគោលការណ៍ និងអនុសាសន៍សំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

១- ឱ្យបន្តពិនិត្យ រៀបចំ និងតាក់តែងបញ្ចប់សេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដែលបានតាក់តែងរៀបចំបានប្រមាន ៩០% ក្នុងអាណត្តិទី៦ កន្លងមក។

២- រៀបចំគោលនយោបាយនេះឱ្យស្របទៅតាមទម្រង់នៃច្បាប់, កម្មវិធីនយោបាយគណបក្ស, ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ពិនិត្យទិន្នន័យប្រជាសាស្រ្ត, ទិន្នន័យសេដ្ឋកិច្ច, ទិន្នន័យសង្គមកិច្ច និងទិន្នន័យសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក ។

៣-ការងារអត្ថន័យខ្លឹមសារ ត្រូវពិនិត្យឱ្យស្របតាមទម្រង់ទូទៅនៃក្រុមប្រឹក្សាអ្នកច្បាប់

៤- កាលវិភាគការងារដែលត្រូវបញ្ចប់ការរៀបចំគោលនយោបាយនេះ គឺចុងឆ្នាំ២០២៤។

៥- បញ្ហាផ្សេងៗ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្រេចឱ្យបង្កើតក្រុម (Telegram) ដើម្បីងាយស្រួលដល់ការទំនាក់ទំនងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥៕

1 212 213 204 215 216 217 218 209 18

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ