![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 5 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨
១ ម៉ោងមុន ថ្ងៃទី២៧ ខែកក្កដា ២០២៤
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាបច្ចេកទេសដែលរៀបចំឡើងដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍កូរ៉េ នៅសណ្ឋាគារហៃយ៉ាត់។
គោលបំណងនៃសិក្ខាសាលា គឺផ្តល់នូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងដំណើររៀបចំគម្រោង កិច្ចការលទ្ធកម្មទាំងការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងកិច្ចការលទ្ធកម្មលើការសាងសង់ ព្រមទាំងចំណេះដឹងក្នុងការគ្រប់គ្រងកិច្ចសន្យាសាងសង់។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញចែករំលែកមេរៀន និងបទពិសោធន៍ពាក់ព័ន្ធប្រធានបទទាំងបីខាងលើ គឺដំណាក់កាលនៃការរៀបចំគម្រោង ដំណាក់កាលធ្វើលទ្ធកម្ម និងដំណាក់កាលអនុវត្តន៍ការសាងសង់ ផងដែរ៕