កិច្ចប្រជុំស្តីពី ការត្រៀមរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល
- ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:០៤ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក លី សុខសាន្ត អនុប្រធានមន្ទីរ និងលោក ហេង ឈួង ប្រធានការិយាល័យផ្លូវជនបទ បានអញ្ជើញចូលរួមប្រជុំស្តីពី ការត្រៀមរំដោះទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ផេង អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធនៅជុំវិញខេត្ត រដ្ឋបាលស្រុកកណ្តាលស្ទឹង រដ្ឋបាលស្រុកស្អាង និង រដ្ឋបាលក្រុងតាខ្មៅ សរុបចំនួន ២៩នាក់។
កិច្ចប្រជុំនេះផ្តោតលើការងារសំខាន់ៗ ដូចជា៖ សិក្សាការស្តារប្រឡាយព្រែកអាទាំង តភ្ជាប់និងប្រឡាយ ៩៤ និង៩៦ សិក្សាផល ប៉ះការស្តារប្រឡាយបឹងរាមទៅប្រឡាយ ៥៩ និង ពីប្រឡាយ៥៤ ទៅព្រែកអំបិល ការស្តារប្រឡាយ៩៤ ទទឹង៦០ម៉ែត្រ ជម្រៅចាប់ពី ៣ម៉ែត្រកន្លះ ទៅ៤ម៉ែត្រ ការស្តារប្រឡាយ៩២ ទទឹង២៦ម៉ែត្រ ជម្រៅ៤ម៉ែត្រ ព្រមទាំងសិក្សាប្រឡាយ ៥៩ ៦០ ៦១ ៦២ និង៦៣ ដើម្បីបញ្ចៀសទឹកលិចភូមិ និងសិក្សាបន្តជំហាន២ ការស្តារព្រែកអូរអណ្តូង ដែលមានទំនាក់ទំនង នឹងព្រែកកំពង់ទ្រា និងព្រែកអំបិល។
ឯកឧត្តម ប៊ុន ផេង អភិបាលរង នៃគណៈអភិបាលខេត្ត បានបញ្ចាក់បន្ថែមទៀតថា ប្រឡាយមួយចំនួនក៏បានស្ដារបណ្ដើរៗហើយដែរ ចំពោះប្រឡាយ និងព្រែកមួយចំនួនទៀតកំពុងស្វែងរកជំនួយបន្ថែមទៀត ប្រសិនបើប្រឡាយនិងព្រែកទាំងនេះត្រូវបានស្ដាររួចរាល់នោះ និងអាចបញ្ជៀសទឹកជំនន់មិនឲ្យជន់លិចភូមិមួយចំនួនក្នុងក្រុងតាខ្មៅទេ។
កិច្ចប្រជុំនេះបានបញ្ចប់នៅវេលាម៉ោង១១:០០ នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។