កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីស្ថានភាព “បញ្ចប់ការបន្ទោបង់ពាសវាលពាសកម្រិតខ្ពស់ (ODF+) “

ចែលរំលែក
photo 2023 09 27 10 23 20

ខេត្តកណ្ដាល៖នៅព្រឹកថ្ងៃអង្គការ ១២កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាល ខេត្តកណ្ដាល និងជាប្រធានក្រុមការងារ (PWG) ខេត្តកណ្ដាល អមដំណើរដោយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងាជំនាញរបស់មន្ទីរ កញ្ញា ទន់ ឌឿន តំណាងអង្គការWaterAid និង លោក លោកស្រី អភិបាល អភិបាលរងស្រុកខ្សាច់កណ្តាល បានចូលរួមប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីស្ថានភាព “បញ្ចប់ការបន្ទោបង់ពាសវាលពាសកម្រិតខ្ពស់ (ODF+) “ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៨នាក់ ។

 

ក្នុងអង្គប្រជុំ លោក ហឿន ទ្រី អនុប្រធានមន្ទីរ បានឡើងធ្វើបទបង្ហាញ ស្តីពីគោលការណ៍ណែនាំ សូចនាករ និងនីតិវិធីនៃការចុះ ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទាបង់ពាសវាលពាសកាលកម្រិតខ្ពស់ ជូនដល់ គណៈអធិបតី លោក លោកស្រី មេឃុំ គកនក ឃុំ និងក្រុមការងារDWGស្រុក និងអង្គប្រជុំទាំងមូល ។

 

បន្ទាប់ពីលោក ហឿន ទ្រី បានធ្វើបទបង្ហាញវែកញ៉ែកយ៉ាងក្បោះក្បាយ និងចប់សព្វគ្រប់ហើយនោះ  ឯកឧត្តម នុត ពុធដារ៉ា និង លោក លោកស្រី ជាគណៈអធិបតី ព្រមទាំងសមាជិកអង្គប្រជុំទាំងអស់ បានបន្តអមដំណើរចុះត្រួតពិនិត្យទីតាំងបង្គន់អនាម័យ ត្រឹមត្រូវទៅតាមបច្ចេកទេស អនាម័យដែលបានណែនាំឬនៅ ដែលស្ថិតនៅសាលាឃុំព្រះប្រសប់ និងសាលារៀន ព្រះប្រសប់ ក្នុងស្រុកខ្សាច់កណ្តាល ។

photo 2023 09 27 10 23 20photo 2023 09 27 10 23 24photo 2023 09 27 10 23 25photo 2023 09 27 10 23 26 2photo 2023 09 27 10 23 26

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ