ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែបន្ទាប់ ឆ្នាំ២០២៣ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ

ចែលរំលែក
photo 2023 09 26 13 14 31

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែបន្ទាប់ ឆ្នាំ២០២៣ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានចូលរួមសរុបចំនួន ៣៤នាក់។

 

បន្ទាប់ពីលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានធ្វើរបាយការណ៍សង្ខេបលទ្ធផលការងាររបស់នាយកដ្ឋានក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៣ រួចមក ឯកឧត្ដម នួន ពេជ្រនិមិត្ត និងឯកឧត្តម វ៉ាន់ ស៊ីវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក លើកការងារលើកកម្ពស់សមត្ថភាពមន្រ្ដីរាជការ និងការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋានចាំបាច់សម្រាប់ប្រជាពលរដ្ឋនៅតាមជនបទ ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ និងផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំដូចខាងក្រោម៖

 

– ត្រូវខិតខំប្រឹងប្រែងរកវិធីសាស្ដ្រក្នុងការប្រែក្លាយបញ្ហាប្រឈម ឱ្យទៅជាផែនការសកម្មភាពដែលអាចដោះស្រាយរាល់បញ្ហាចំពោះមុខ។

– ខិតខំប្រឹងប្រែងរៀបចំឯកសារស្នើសុំគម្រោងគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ដើម្បីបំពេញបន្ថែមលើការងារបច្ចុប្បន្ន ។

– ត្រូវរៀបចំបង្កើតគ្រូបង្គោលរបស់នាយកដ្ឋាន លើជំនាញមូលដ្ឋានសម្រាប់បណ្ដុះបណ្ដាលប្រជាពលរដ្ឋ។

– ត្រូវរៀបចំកម្មវិធីតាមដាន និងវាយតម្លៃលើសកម្មភាពការងារដែលបានបណ្ដុះបណ្ដាលរួច។

 

កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលជាទីបំផុត៕

photo 2023 09 26 13 14 29 2photo 2023 09 26 13 14 29photo 2023 09 26 13 14 31photo 2023 09 26 13 14 32photo 2023 09 26 13 14 34 5photo 2023 09 26 13 14 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ