សេចក្តីណែនាំ ស្តីពីការត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
១៥ នាទីមុន ថ្ងៃទី១៨ ខែកញ្ញា ២០២៤
ខេត្តកំពត៖ ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក លី អៀវ ប្រធានការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ លោកស្រី នាក់ វុទ្ធី អនុប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោក ជួប ចាន់ថន ទីប្រឹក្សាគម្រោងផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអនាម័យជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីយេនឌរ័ និងភាពជាអ្នកដឹកនាំដល់គណៈកម្មាការថែទាំអណ្តូង នៅឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត មានចំនួន៖ ០៤ភូមិ ភូមិនារាយណ៍ ភូមិពស់ពង ភូមិព្រៃស្បូវ និងភូមិខ្នាចរមាស ដោយមានអ្នកចូលរួមសរុបចំនួន ៤៨នាក់។
វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំណងដើម្បីរំលឹកឡើងវិញពីតួនាទីរបស់ស្ត្រីក្នុងវិស័យទឹកស្អាត និងតួនាទីស្រី្តក្នុងវិស័យអនាម័យជនបទ៕