ក្រុមការងារគម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទ បាននាំយកម៉ាស៊ីនវេចខ្ចប់ និងសម្ភារមួយចំនួនទៅប្រគល់ជូនសហគមន៍ចំនួន៤ នៅស្រុកគីរីវង់ ខេត្តតាកែវ

ចែលរំលែក
photo 2023 09 22 16 23 17 2

ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោក ហឿង ជុនធៀង អនុប្រធាននាយកដ្ឋាន និងជាប្រធានគម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទ សម្រាប់កសិករ ដែលមានចំណូលទាប និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកម៉ាស៊ីន និងសម្ភារមួយចំនួន ទៅប្រគល់ជូនដល់សហគមន៍ ដែលទទួលផលពីគម្រោង ស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ ចំនួន ៤សហគមន៍ ដូចខាងក្រោម៖

 

១.សហគមន៍កសិកម្មឧត្ដមតាអូរ នៅឃុំតាអូរទទួលបាន៖

–  ម៉ាស៊ីនអ៊ុតអាលុយមីញ៉ូមខ្នាតធំ ០១គ្រឿង

–  ម៉ាស៊ីនសំងួត ២០ថ្នាក់ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកខាប់ និងរាវស្វ័យប្រវត្តិ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកស្វ័យប្រវត្តិ (ក្បាល៤) ០១គ្រឿង

–  ម៉ាស៊ីនព្រីន ថ្ងៃខែ ផុតកំណត់ ០១គ្រឿង

–  ម៉ាស៊ីនសូនចំណីសត្វ ០១គ្រឿង

–  ម៉ាស៊ីនកិនស្រូវ អ៊ីណុក ខ្នាតមធ្យម ០១គ្រឿង

–  ម៉ាស៊ីនអ៊ុតឡូស្វ័យប្រវត្តិ ០១គ្រឿង

 

២.សហគមន៍កសិកម្មពីងពង់ សុខសែនជ័យ នៅឃុំសោមទទួលបាន៖

–  ម៉ាស៊ីនអ៊ុតអាលុយមីញ៉ូមខ្នាតធំ ០១គ្រឿង

–  ម៉ាស៊ីនសំងួត ២០ថ្នាក់ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកស្វ័យប្រវត្តិ (ក្បាល៤) ០១គ្រឿង

–  ម៉ាស៊ីនព្រីន ថ្ងៃខែ ផុតកំណត់ ០១គ្រឿង

 

៣.សហគមន៍កសិកម្មទំនប់អាងស្រែកែស នៅឃុំសោមទទួលបាន៖

–  ម៉ាស៊ីនអ៊ុតអាលុយមីញ៉ូមខ្នាតធំ ០១គ្រឿង

–  ម៉ាស៊ីនសំងួត ២០ថ្នាក់ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកខាប់ និងរាវស្វ័យប្រវត្តិ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកស្វ័យប្រវត្តិ (ក្បាល៤) ០១គ្រឿង

–  ម៉ាស៊ីនព្រីន ថ្ងៃខែ ផុតកំណត់ ០១គ្រឿង

 

៤.សហគមន៍កសិកម្មបីមានជ័យ នៅឃុំគិរីចុងកោះ ទទួលបាន៖

–  ម៉ាស៊ីនអ៊ុតអាលុយមីញ៉ូមខ្នាតធំ ០១គ្រឿង

–  ម៉ាស៊ីនសំងួត ២០ថ្នាក់ ០១គ្រឿង

–  ម៉ាស៊ីនបំពេញទឹកស្វ័យប្រវត្តិ (ក្បាល៤) ០១គ្រឿង

–  ម៉ាស៊ីនព្រីន ថ្ងៃខែ ផុតកំណត់ ០១គ្រឿង

–  ម៉ាស៊ីនសូនចំណីសត្វ ០១គ្រឿង

–  ម៉ាស៊ីនកិនស្រូវអ៊ីណុក ខ្នាតមធ្យម ០១គ្រឿង

 

សូមបញ្ជាក់ថា៖ គម្រោងពិពិធកម្មសេដ្ឋកិច្ចជនបទនេះ មានគោលបំណងជួយលើកស្ទួយកម្រិតជីវភាព និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ៕

photo 2023 09 22 16 23 15photo 2023 09 22 16 23 16 2photo 2023 09 22 16 23 16photo 2023 09 22 16 23 17 2photo 2023 09 22 16 23 17

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ