លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំស្ដីពី ដំណើរការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកសហគមន៍

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅសាលាឃុំកោះសំពាយ លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំស្ដីពី ដំណើរការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលមានទីតាំងនៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និង គណៈកម្មការទឹក សរុបចំនួន១១នាក់។

 

កិច្ចប្រជុំរៀបចំដើម្បី ត្រួតពិនិត្យលើរបាយការណ៍វឌ្ឍនភាពដែលបានអនុវត្តនាពេលកន្លងមក និងដើម្បីពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ទឹកមានដំណើរការល្អ និងមាននិរន្តរភាពក្នុង ។

 

ជាលទ្ធនៃកិច្ចប្រជុំ គណៈកម្មការបានសម្រេចបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មការទឹកឡើងវិញបានជាស្ថាពរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ