ឯកឧត្តម ស៊ី យ៉ុនសុចិត្រ ប្រធានក្រុមការងារ (ក.ត.វ) ដឹកនាំក្រុមការងារ ចុះដាមដានត្រួតពិនិត្យ និងវាយតម្លៃ ខ្សែផ្លូវ៦ខ្សែ ប្រវែង៩៥ ៣០០ម៉ែត្រ ខេត្តរនគិរី។

ចែលរំលែក
photo 2023 09 21 19 09 43

នៅរសៀលថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ី យ៉ុនសុចិត្រ ប្រធានក្រុមការងារ (ក.ត.វ) និងក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតំលៃផ្លូវជនបទ និងសំណង់សិល្បការ្យ (ក.ត.វ) និងអមដំណើរដោយលោកអៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនៈគិរី និងក្រុមការងារបច្ចេកទេសផ្លូវជនបទ  របស់មន្ទីរ បានចុះតាមដានត្រួតពិនិត្យ និងវាយតំលៃ ផ្លូវថែទាំលក្ខណៈប្រចាំដំណាក់កាលទី១ ខេត្តរតនគិរី  មានចំនួន ០៦ ខ្សែ ប្រវែងសរុប ៩៥ ៣០០ ម៉ែត្រ។

 

ជាលទ្ធផលដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃ មានចំនួន ០៦ ខ្សែ ប្រវែងសរុប ៩៥ ៣០០ ម៉ែត្រ មានទីតាំងដូចខាងក្រោម៖

 

-ខ្សែទី០១ មានប្រវែង ១៥ ៨០០ ម៉ែត្រ ចេញពីផ្លូវជាតិលេខ ៧៨ ត្រង់ភូមិត្រុំ ឃុំឡាមិញ ចូលទៅកាន់ភូមិយ៉ែម ឃុំស៊ើង ,ភូមិជ្រាក ឃុំលុងឃុង ស្រុកបរកែវ និងឆ្ពោះទៅកាន់ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

-ខ្សែទី០២ មានប្រវែង ១៧ ២០០ ម៉ែត្រ ចេញពីផ្លូវជាតិលេខ ៧៨ ត្រង់ភូមិកាតែ ឃុំលំជ័រ ចូលទៅកាន់ ភូមិទុង ,ភូមិដេះ  ,ភូមិប្លរ  ,ភូមិព្រិល ,ភូមិតាកុកច្រាយ និងភូមិតាកុកព្នង ឃុំបរខាំ  ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

-ខ្សែទី០៣ មានប្រវែង ១៩ ៧០០ ម៉ែត្រ ចេញពីរមណីយដ្ឋានបឹងយក្ខឡោម ត្រង់ភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ចូលទៅកាន់ ភូមិចងរ៉ា ឃុំបាតាង និងឆ្ពោះទៅកាន់រមណីយដ្ឋានអូរស៊ិនលែរ ត្រង់ភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

-ខ្សែទី០៤ មានប្រវែង ១៧ ៣០០ ម៉ែត្រ ពីភូមិវ៉ង ចូលទៅកាន់ភូមិវ៉ាយ និងភូមិកាចូនលើ ឃុំកាចូន និងឆ្ពោះទៅកាន់ភូមិឃួន និងភូមិផាកណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។

-ខ្សែទី០៥ មានប្រវែង ៤ ៧០០ ម៉ែត្រ  ពីភូមិពីរ សង្កាត់កាចាញ ក្រុងបានលុង ចូលទៅកាន់ភូមិកាទឹង ឃុំល្បាំង១ និងឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់កាទៀង ស្ថិតក្នុងភូមិកាចាញ ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី

-ខ្សែទី០៦ មានប្រវែង ២០ ៦០០ ម៉ែត្រ ពីផ្លូវជាតិលេខ ៧៨ ត្រង់ភូមិអូរភ្លង ឃុំត្រពាំងច្រេស ចូលទៅកាន់ភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។

photo 2023 09 21 19 09 40photo 2023 09 21 19 09 41 2photo 2023 09 21 19 09 41 3photo 2023 09 21 19 09 41photo 2023 09 21 19 09 42photo 2023 09 21 19 09 43 2

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ