លោកជៀស តេង ប្រធានការិយាល័យផ្លវជនបទ​ និងក្រុមការងារ បានអមដំណើរក្រុមការងារនាយដ្ឋានផ្លូវលំជនបទ​ ដើម្បីចុះសិក្សាលម្អិតផ្លូវផែនការខួប២០២៤

ចែលរំលែក
photo 2023 09 20 14 30 34

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក ជៀស តេង ប្រធានការិយាល័យផ្លូវជនបទ និងក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអមដំណើរក្រុមការងារនៃនាយដ្ឋានផ្លូវលំជនបទ ដើម្បីចុះសិក្សាលម្អិតផ្លូវផែនការខួប ឆ្នាំ២០២៤ ចំនួន៣ខ្សែ ប្រវែងសរុប ២០ ០០០ម៉ែត្រ ស្ថិតក្នុងស្រុកតំបែរ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រួមមានដូចខាងក្រោម ៖
១. ខ្សែទី១ ប្រវែង ៦ ០០០ម៉ែត្រ ចាប់ពីផ្លូវគោកស្រុក ដល់ដូនមាស ៖ ត្រូវការលូ១កន្លែង
២. ខ្សែទី២ ប្រវែង ៨ ៤០០ម៉ែត្រ ចាប់ពីផ្លូវស្វាយកាំបិត ដល់ស្រែកក់ ៖ ត្រូវការលូ ២កន្លែង
៣. ខ្សែទី៣ ប្រវែង ៥ ៦០០ម៉ែត្រ ចាប់ពីផ្លូវដំរិល-ចំការ។

បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវដែលត្រូវបានរងការខូចខាតទាំង ៣ខ្សែរួចមក ក្រុមការងារនាយកដ្ឋានផ្លូវលំជនបទ នឹងរៀបចំជារបាយការណ៍ស្តីពីការខូចខាតផ្លូវទាំងនោះជូនថ្នាក់ដឹងនាំ៕

photo 2023 09 20 14 30 30photo 2023 09 20 14 30 32 2photo 2023 09 20 14 30 32photo 2023 09 20 14 30 33

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ