
លោក លឹម ជាវហាវ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចូលរួមក្នុងពិធីប្រកាសឃុំកំពង់គរ ជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បរិវេណវត្តកំពង់គរ ឃុំកំពង់គរ លោក លឹម ជាវហាវ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចូលរួមក្នុងពិធីប្រកាសឃុំកំពង់គរ ជាឃុំបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គង់ គឹមនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្តលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទខេត្តក្រចេះ (PWG) ដោយមានការចូលរួមពីគ្រូចៅអធិការវត្ត ព្រះសង្ឃ លោកអភិបាល អភិបាលរងស្រុកព្រែកប្រសព្វ កញ្ញាប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ និងបុគ្គលិក កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ អ្នកគ្រូលោកគ្រូ ពេទ្យ មេឃុំ មេភូមិ សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបប្រមាណ២២០នាក់។
ពិធីនេះប្រារព្វឡើងក្នុងគោលបំណងជួយជម្រុញការអនុវត្តការងារលើកកម្ពស់លើវិស័យទឹកស្អាត និងអនាម័យជនបទ សម្រេចនូវគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិ លើការងារលើកកម្ពស់អនាម័យជនបទ សម្រេចឲ្យបាន៩០%នៅឆ្នាំ២០២៣ និងសម្រេចឱ្យបាន១០០% នៅឆ្នាំ២០២៥៕