សេចក្តីណែនាំ ស្តីពីការត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ
២ ម៉ោងមុន ថ្ងៃទី១៨ ខែកញ្ញា ២០២៤
ខេត្តប៉ៃលិន: នៅថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ ជាប្រធានគម្រោង និងលោក រឿង កាណូ ប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោកស្រី កែវ ស្រីរឿត អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ សហការជាមួយរដ្ឋបាលឃុំសាលាក្រៅ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានទិន្នន័យស្ថានភាពភូមិទាំង១០ភូមិ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដើម្បីរៀបចំស្នើសុំបញ្ចូលក្នុងកញ្ចប់ទី២ ជំហានទី៤ នៃគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព គាំទ្រថវិកាហិរញ្ញប្បទានធនាគារអភិវឌ្ឍន៍អាសុី (ADB) ដោយអ្នកចូលរួមសរុប ២៧នាក់៕