លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការភូមិរដ្ឋបាលមួយ ក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)

ចែលរំលែក
photo 2023 09 20 14 46 45

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោក សយ គា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការភូមិរដ្ឋបាលមួយ ក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ៧០នាក់ ស្រី៤១នាក់។

ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រុមការងារបច្ចេកទេសសុខភាព និងអនាម័យ បានចុះធ្វើការវាយតម្លៃ និងផ្ទៀងផ្ទាត់លើសូចនាករនៃស្ថានភាពអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ដែលជាយន្ដការជួយជំរុញឱ្យសម្រេចនូវគោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិ លើការងារលើកកម្ពស់អនាម័យជនបទ សម្រេចឱ្យបាន៩០%នៅឆ្នាំ២០២៣ និងសម្រេចឱ្យបាន១០០% នៅឆ្នាំ២០២៥៕

photo 2023 09 20 14 46 45 2photo 2023 09 20 14 46 46 2photo 2023 09 20 14 46 46

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ