ឯកឧត្តម ផូ ផារិទ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ លេីរបាយការណ៍វាយតម្លៃហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំឡេីងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែលរំលែក

សិក្ខាសាលាពិគ្រោះយោបល់​ លេីរបាយការណ៍វាយតម្លៃហិរញ្ញវត្ថុសាធារណៈ

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ​ ហៃយ៉ាត់​ ឯកឧត្តម ផូ ផារិទ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់​ លេីរបាយការណ៍វាយតម្លៃហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំឡេីងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ក្រោម​អធិបតីភាព ឯកឧត្តម​ ហ៊ែល​ ចំរេីន រដ្ឋលេខាធិការ​ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែរទម្រង់ហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីតំណាងសហភាពអ៉ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ជាមួយធនាគារពិភពលោក​ ដៃគូរអភិវឌ្ឍន៍នានា​ និងតំណាងក្រសួងស្ថាប័ន (សរុបប្រមាណ 200នាក់​) ។

សិក្ខាសាលាពិគ្រោះយោបល់នេះមានគោលបំណងប្រមូលធាតុចូលបន្ថែម​ និងអាចធានាបាននូវសមិទ្ធិភាព​ និងភាពគ្រប់ជ្រុងជ្រោយ​ ដេីម្បីគោរពរាយការណ៍ជូនគណៈកម្មាធិការដឹកនាំការងារកែរទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិនិត្យ​ និងសម្រេចសម្រាប់របាយការណ៍ប្រចាំឆ្នាំ២០២៣​ និងបញ្ចូលក្នុងកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤​ ដែលហៅថាគណនេយ្យភាពសមិទ្ធិកម្ម​ ជាពិសេសដេីម្បីផ្តល់ធាតុចូល​ បញ្ហាប្រឈម​ និងទិសដៅបន្ត​ ដេីម្បីពិនិត្យ​ និងវាយតម្លៃ​ ថវិកាសមិទ្ធិកម្មដំណាក់កាលទី៤​ អោយមានប្រសិទ្ធភាព​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ