លោក ផេង សុផានិត អនុប្រធានការិយាល័យផ្លូវជនបទ និងក្រុមការងារការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដាំកូនឈើចំនួន១៣០ដើម

ចែលរំលែក

ខេត្តប៉ៃលិន: នាថ្ងៃសុក្រ-សៅរ ១-២កើត ខែភទ្របទ ឆ្នាំថោះបញ្ខស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ផេង សុផានិត អនុប្រធានការិយាល័យផ្លូវជនបទ និងក្រុមការងារការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដាំកូនឈើចំនួន១៣០ដើម ជាប្រភេទដើមក្ងោក ដោយប្រើប្រាស់ថវិកាកម្មវិធី ស្ថិតនឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លើខ្សែផ្លូវទឹកចេញ-អូរដូនតាក្រោម ដែលជាផ្លូវកំពុងតែស្ថាបនាកៅស៊ូពីរជាន់ (DBST) ប្រវែង ២០,៨៥គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (National Restoration of Rural Productive Capacity Project)
គាំទ្រថវិកាដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ