ឯកឧត្តម ហួត សារឹម បានអញ្ជើញដឹកនាំគណៈកម្មាការ លទ្ធកម្មគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង
១៥ ម៉ោងមុន ថ្ងៃទី៧ ខែកញ្ញា ២០២៤
ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ-ពុធ ១២-១៣រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឹម សម្បត្តិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ដឹកនាំក្រុមការងារជំនាញនៃមន្ទីរចុះត្រួតពិនិត្យសមិទ្ធផលការងារទឹកស្អាត-អនាម័យដែលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ២០២៣។
លទ្ធផលទទួលបាន៖
១.បង្គន់អនាម័យចំនួន ២០ បង្គន់ (ថវិកាកម្មវិធី)ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២០ ខ្នងផ្ទះស្ថិតនៅឃុំសាលាក្រៅ មានអត្រាគ្របដណ្តប់៨៧% ស្រុកសាលាក្រៅ។
២.អាងត្រងទឹកភ្លៀង ៤ ម៉ែត្រគូបចំនួន ០៥ អាង(ថវិកាកម្មវិធី) ត្រូវបានចែកជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ០៥ គ្រួសារ មាននៅសង្កាត់ប៉ៃលិន ០៤ អាង និងសង្កាត់អូរតាវ៉ៅចំនួន០១អាង ដែលមានអត្រាគ្របដណ្តប់៨០% ទូទាំងខេត្តប៉ៃលិន។