លោក សួន សុវន្តារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងជាតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាសមាជិកគណៈកម្មការសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ជាមួយ ក្រុមទីប្រឹក្សាKOREA នៃគម្រោង «ការកសាងភូមិសន្តិភូមិ តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ»

ខេត្ដបន្ទាយមានជ័យ: នាព្រឹកថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២៣ លោក សួន សុវន្តារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងជាតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាសមាជិកគណៈកម្មការសម្របសម្រួលគម្រោង បានដឹកនាំកិច្ចប្រជុំ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ជាមួយ ក្រុមទីប្រឹក្សាKOREA នៃគម្រោង «ការកសាងភូមិសន្តិភូមិ តាមរយៈការអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ» ក្នុងគោលបំណង ពិភាក្សាសកម្មភាពការងារ ដែលគ្រោងនឹងចាប់អនុវត្តន៍នាពេលខាងមុខ ដោយផ្តោតលើការងារពង្រឹងសមត្ថភាពដល់សហគមន៍ក្នុងភូមិ ឃុំគោលដៅ នៃគម្រោង ស្តីពី ការបណ្តុះបណ្តាលចំនួន០៣ដូចខាងក្រោម ៖
១. ជំនាញមូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុ
២. ជំនាញវិជ្ជាជីវៈមូលដ្ឋាន និង
៣. ការកសាងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងការធ្វើបច្ចុប្បន្នភាព។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារមន្ត្រីសម្របសម្រួលគម្រោងថ្នាក់ខេត្ត និងក្រុមទីប្រឹក្សាគម្រោង ព្រមទាំងសហការីចូលរួមសរុប ៧នាក់/ស្ត្រី ៣នាក់។

Share your thoughts