លោក ប្រាក់ មុត ប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោក ឯម ប៊ុនសឿន ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងជាសមាជិកលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្ត (PWGs) បានចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៦:០១ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋបាលស្រុកប្រាសាទសំបូរ លោក ប្រាក់ មុត ប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោក ឯម ប៊ុនសឿន ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងជាសមាជិកលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្ត (PWGs) បានចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ស្រុក (DWG) ក្រោមអធិបតីភាពលោក ថន ស៊ីពុទ្ធា អភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ និងអង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) ប្រចាំខេត្តកំពង់ធំ សរុបចំនួន ២៦នាក់។
គោលបំណងនៃកិច្ចប្រជុំ រួមមាន ៖
១. ពិនិត្យ និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារភូមិ ឃុំ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
២. បង្កើតក្រុមការងារផ្ទៀងផ្ទាត់ឃុំ ស្រុក បញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF)
៣. ធ្វើផែនការចុះផ្ទៀងផ្ទាត់ឃុំ ស្រុកបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) និង
៤. បញ្ហាប្រឈម/កត្តារាំងស្ទះ យឺតយ៉ាវក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់ឃុំគោលដៅបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ដោយមូលហេតុមានភ្លៀងធ្លាក់ច្រើន៕