លោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងសហការី បានចូលរួមសិក្ខាសាលាប្រកាសបិទកម្មវិធី “អបអរសាទរភាពជាដៃគូរបស់ CAFOD ជាមួយអង្គការដែលធ្វើការដើម្បីផ្ដល់សិទ្ធអំណាចដល់សំឡេងសហគមន៍ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត”
- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១០:១៣ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងសហការី បានចូលរួមសិក្ខាសាលាប្រកាសបិទកម្មវិធី “អបអរសាទរភាពជាដៃគូរបស់ CAFOD ជាមួយអង្គការដែលធ្វើការដើម្បីផ្ដល់សិទ្ធអំណាចដល់សំឡេងសហគមន៍ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត” ដែលរៀបចំដោយ អង្គការភ្នាក់ងារកាតូលីកសម្រាប់ការអភិវឌ្ឍក្រៅប្រទេស (CAFOD) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដោយមានការអញ្ជើញចូលរួមពី លោក Richard Sloman នាយកតំណាងប្រទេសកម្ពុជា បង់ក្លាដេស និងមីយ៉ាន់ម៉ា និងលោកស្រី Janet Symes ប្រធានកម្មវិធីអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ី និងមជ្ឈិមបូព៌ា របស់អង្គការ CAFOD យុវជនសហគមន៍ជនជាតិដើមភាគតិចខេត្តព្រះវិហារ អង្គការជាដៃគូក្នុងស្រុកដូចជា អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍ (COCD) អង្គការទឹកភ្លៀងកម្ពុជា (RWC) អង្គការពន្លកខ្មែរ (PKH) និងអង្គការករុណាបាត់ដំបង (KBO) សរុបចំនួន៦០នាក់។
សិក្ខាសាលានេះមានគោលបំណងចែករំលែកអំពី៖
១. ចំណាប់អារម្មណ៍ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក របស់អង្គការ CAFOD លើវិស័យអភិវឌ្ឍន៍ជនបទ ពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ
២. ស្នាដៃ និងសមិទ្ធផលសម្រេចបាន របស់អង្គការCAFOD និងភាពជាដៃគូជាមួយអង្គការជាដៃគូក្នុងស្រុក សហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពីតំណាងអង្គការCAFOD៕