![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 8 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥០ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ 2 photo 2023 09 14 20 12 35 1](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-14_20-12-35-1-1000x750.jpg)
រាជធានីភ្នំពេញ : នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល ហិរញ្ញវត្ថុ និងឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋានទាំង១១ ដើម្បីផ្សព្វផ្សាយពីសេចក្ដីសម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីគោលបំណងនៃការបង្កើតគណៈកម្មាធិការនេះជូនអង្គប្រជុំដូចតទៅ៖
– ដើម្បីគ្រប់គ្រង ថែទាំ អគារទីស្ដីការក្រសួងឲ្យមានសណ្ដាប់ធ្នាប់ រក្សាឲ្យបាននូវអនាម័យ និងបរិស្ថានល្អដើម្បីសុខុមាលភាពមន្ត្រីរាជការ
– រាល់ការជួសជុលគ្រប់ទម្រង់ត្រូវធ្វើការស្នើសុំមកគណៈកម្មាធិការជាមុន។
បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតជូនឯកឧត្តម អស់លោក លោកស្រីដែលជាសមាជិកអង្គប្រជុំមានមតិពីបញ្ហាប្រឈម រួមទាំងសំណូមពរផ្សេងៗផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការបកស្រាយជូនរាល់បញ្ហា និងសំណូមពរដែលបានលើកឡើងប្រកបដោយតម្លាភាព និងសមភាព៕