លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្

ចែលរំលែក

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣ របស់នាយកដ្ឋាន ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្ដ្រីរាជការក្នុងនាយកដ្ឋានសរុបចំនួន ២៩នាក់ ស្រី ០៥នាក់។

កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖

១. មតិបើកអង្គប្រជុំរបស់លោកប្រធាននាយកដ្ឋាន ដោយមានការផ្សព្វផ្សាយអំពី បទបញ្ជាផ្ទៃក្នុងរបស់ក្រសួងដែលក្រសួងទើបបានដាក់ឱ្យអនុវត្តនាពេលថ្មីៗនេះ
២. របាយការណ៍សង្ខេបប្រចាំខែសីហារបស់ការិយាល័យជំនាញទាំង៥ ផ្ដោតលើលទ្ធផលសម្រេចបានក្នុងខែ វិធីសាស្រ្ដគ្រប់គ្រងទិន្នន័យ បញ្ហាប្រឈម និង សំណូមពរ
៣. ការពិភាក្សា និងស្វែងរកដំណោះស្រាយ
៤. ផ្សេងៗ

ជាលទ្ធផល កិច្ចប្រជុំកិច្ចប្រជុំបានដំណើរការតាមរបៀបវារៈ ដោយសម្រេចលើចំណុចដូចខាងក្រោម៖

១. ការិយាល័យជំនាញត្រូវរៀបចំប្រជុំជាមួយការិយាល័យក្រោមឱវាទមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដើម្បីទទួល និងប្រមូលទិន្នន័យ ឱ្យបានច្បាស់លាស់ ជាប្រចាំ និងទៀតទាត់
២. ការិយាល័យជំនាញត្រូវរៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្ដីពីលទ្ធផលការរបស់ខ្លួន ដើម្បីនាយកដ្ឋានបូកសរុប និងដាក់បញ្ចូលក្នុងរបាយការណ៍សន្និបាតរបស់ក្រសួង
៣. ការិយាល័យនីមួយៗត្រូវបែងចែក និងកែសម្រួលតួនាទី ភារកិច្ចរបស់មន្ដ្រីក្នុងការិយាល័យឱ្យបានច្បាស់លាស់
៤. នាយកដ្ឋាននឹងរៀបចំរបបប្រជុំប្រចាំខែ ត្រីមាស និងឆមាស ដោយមានការធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា
៥. នាយកដ្ឋាននឹងរៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស និងធ្វើបច្ចុប្បន្នភាពតម្រូវការវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ដ្រីរាជការក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ