លោក សួន សុវន្ដារ អនុប្រធានមន្ទីរទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍ ដឹកនាំ ក្រុមការងារជំនាញនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៦:០២ ល្ងាច
- សកម្មភាពក្រសួង
ខេតបន្ទាយមានជ័យ: នារសៀលថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សួន សុវន្ដារ អនុប្រធានមន្ទីរទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍ ដឹកនាំ ក្រុមការងារជំនាញនៃការិយាល័យអភិវឌ្ឍន៍សហគមន៍ បានចុះទៅធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដើម្បីស្វែងយល់ពីបញ្ហាផ្សេងៗរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងធ្វើការផ្លាស់ប្ដូរសមាសភាពចាស់ដោយបន្ថែមសមាសភាពថ្មី ដោយមូលហេតុមានការលាឈប់ពីក្រុមការងារ ផ្លាស់ប្ដូរទីលំនៅ និងផ្លាស់ប្ដូរភាកិច្ចថ្មី មានជម្ងឺប្រចាំកាយ ទទួលមរណៈភាព និងបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរ បានរំលឹកឡើងវិញ នូវសារាចរណែនាំ ស្តីពី ការអនុវត្តប្រកាសអន្តរក្រសួងលេខ ២៣៩១ ប្រ.ក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ របស់ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអភិវឌ្ឍភូមិ (គ.អ.ភ.) ជូនដល់លោកប្រធានក្រុមប្រឹក្សាឃុំ ស្មៀន និងសមាជិកក្រុមប្រឹក្សា មានអ្នកចូលរួម សរុបចំនួន ៩នាក់ /ស្រី៣។