![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 18 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោក ផុន សុមុនី អនុប្រធានការិយាល័យផ្លូវជនបទ បានចុះរាប់ចរាចរណ៍យានយន្ដ និងពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវចំនួន ២ខ្សែ
- ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១:៥៦ ល្ងាច
- សកម្មភាពក្រសួង
![លោក ផុន សុមុនី អនុប្រធានការិយាល័យផ្លូវជនបទ បានចុះរាប់ចរាចរណ៍យានយន្ដ និងពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវចំនួន ២ខ្សែ 2 photo 2023 09 13 15 03 44](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-13_15-03-44-1000x563.jpg)
ខេត្តព្រះវិហារ៖ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ដឹកនាំដោយ លោក ផុន សុមុនី អនុប្រធានការិយាល័យផ្លូវជនបទ បានចុះរាប់ចរាចរណ៍យានយន្ដ និងពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវចំនួន ២ខ្សែ បានលទ្ធផលដូចខាងក្រោម៖
-ខ្សែផ្លូវទី១ បានចុះរាប់ចរាចរណ៍យានយន្ត លើខ្សែផ្លូវ ៣៣១-T២ ប្រវែង ២០ គ.ម មានទីតាំងតភ្ជាប់ពីផ្លូវជាតិ៦២ ទៅកាន់ ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាលទ្ធផលនៅលើកំណាត់ផ្លូវនេះមានអ្នកធ្វើដំណើរ សរុបចំនួន ១៨៩នាក់ (រថយន្តចំនួន ១៩គ្រឿង, គោយន្តកន្រ្តៃចំនួន ២៥គ្រឿង ម៉ូតូចំនួន៥៣គ្រឿង)
-ខ្សែផ្លូវទី២ បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវក្រាលក្រួសក្រហមប្រវែង១២គ.ម តភ្ជាប់ពីផ្លូវជាតិ៦២ ត្រង់ចំនុចភូមិកោងយោង ដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ។
ជាលទ្ធផល ផ្លូវនេះ ស្ថាបនាបានប្រវែង ១០គ.ម/១២គ.ម ហើយគ្រោងបញ្ចប់១០០% មុនដំណាច់ ឆ្នាំ២០២៣ នេះ។