
ឯកឧត្តម គុយ ឆាយ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំការប្ដេជ្ញាចិត្តស្ដីពីអាហារូបត្ថម្ភដើម្បីការលូតលាស់ឆ្នាំ២០២៥
៦ ម៉ោងមុន ថ្ងៃទី៧ ខែកុម្ភៈ ២០២៥
ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើការងារស្តារឡើងវិញ ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១ ៨០០ម ទទឹង ៨ម ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិទ្រា១និងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល គណៈកម្មាធិការអន្តរក្រសួង បានសម្រេចវាយតម្លៃទទួលយក ១០០% សម្រាប់គម្រោងខាងលើនេះ៕