លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរ និងលោកស្រីសែម សំណាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទ
- ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:២៦ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ ៖ នាថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរ និងលោកស្រីសែម សំណាង ប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំក្រុមគ្រូបង្គោលថ្នាក់ខេត្ត ដើម្បីសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) តាមរយៈវិធីសាស្រ្តពង្រឹងប្រព័ន្ធអនាម័យជនបទនៅស្រុករវៀង ក្រោមអធិបតីភាព លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុករវៀង ដោយមានចូលរួមពី លោកស្រីអភិបាលរងស្រុក លោកមេឃុំ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារឃុំ (គ.ក.ន.ក) តំណាងមកការិយាល័យអប់រំស្រុក មណ្ឌលសុខភាព និងការិយាល័យពាក់ព័ន្ធក្នុងស្រុក អ្នកចូលរួមសរុប ៣៨នាក់/១៨ស្ត្រី។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់គឺ៖
– ដើម្បីឲ្យអ្នកចូលរួម ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បីជំរុញ និងពន្លឿនការបញ្ចប់បន្ទោបង់ពាស វាលពាសកាល ថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត
– ដើម្បីឲ្យសិក្ខាកាមចូលរួមបានឃើញ និងដឹងផ្ទាល់ពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលបានធ្វើឲ្យមូលដ្ឋានរបស់ពួកគាត់បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕