![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទចំនួន០២ខ្សែ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ឡើងវិញ ជូនប្រជាពលរដ្ឋ
- ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:៣៤ ល្ងាច
- សកម្មភាពក្រសួង
![លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទចំនួន០២ខ្សែ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ឡើងវិញ ជូនប្រជាពលរដ្ឋ 2 photo 2023 09 11 16 02 14 2](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-11_16-02-14-2-1000x451.jpg)
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទចំនួន០២ខ្សែ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ឡើងវិញ ជូនប្រជាពលរដ្ឋ។
លទ្ធផលនៃការវាយតម្លៃស្ថានភាព៖
-ទីតាំងខ្សែផ្លូវទី០១៖ ជាផ្លូវតភ្ជាប់ពីភូមិកំពង់ឈើទាល-ភូមិតាអោក ស្ថិតក្នុងឃុំសំបូរណ៍ និងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំដែលមានទទឹងខ្នងលើ ៥ម៉ែត្រ និងប្រវែងសរុប ១៦ ១០០ម៉ែត្រ ហើយត្រូវបាន ទឹកហូរដាច់តួផ្លូវ ចំនួន ០៤កន្លែង ប្រវែងប្រមាណ ៣៥០ម៉ែត្រ។
-ទីតាំងខ្សែផ្លូវទី០២៖ ជាផ្លូវតភ្ជាប់ពីភូមិឈូកបឹង-ភូមិទឹកអណ្តូង ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានទទឹងខ្នងលើ ៤.៥ម៉ែត្រ និងប្រវែងសរុប ៣ ៦០០ម៉ែត្រ ហើយត្រូវបានទឹកហូរដាច់តួផ្លូវ ចំនួន ០៦កន្លែង ប្រវែង៤៥០ម៉ែត្រ។