ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តថវិការកម្មវិធីឆ្នាំ២០២៣

ចែលរំលែក
1 5

រាជធានីភ្នំពេញ : នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៏ជនបទ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ និងឯកឧត្តម លោក លោកស្រី តំណាងគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួង សរុបចំនួន ៤០នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទទួលបន្ទុកហិរញ្ញវត្ថុ គ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តថវិកាតាមកម្មវិធី ឲ្យស្របទៅតាមគោលការណ៍ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព រួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសដំណាក់កាលទី៤ ថវិកាព័ត៌មានសមទ្ធិកម្មសំដៅសម្រេចឲ្យបាននូវសមិទ្ធផលការងារស្របតាមគោលនយោបាយ និងកម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

2 53 54 55 56 57 5

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ