នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយខ្លឹមសារ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា ដែលកិច្ចប្រជុំនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តី បានជម្រាបជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី ប្រសាសន៍ពាក់ព័ន្ធនឹងការងារចំបាច់មួយចំនួនរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបញ្ហាចម្បងដែលត្រូវធ្វើការយកចិត្តទុកដាក់ កែលម្អ ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអោយកាន់តែមានប្រសិទ្ធិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។