ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង ថ្លែងក្នុងពិធីបើក សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយអំពីផែនការការងារ និងថវិកាឆ្នាំ២០២៣

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ បានចូលរួមជាអធិបតីតំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីផែនការការងារ និងផែនការថវិកាឆ្នាំ២០២៣ របស់ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដែលគាំទ្រដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣។ សិក្ខាសាលានេះ ទទួលបានគ្រឹះដ៏សំខាន់ សម្រាប់ការតម្រង់ទិសបន្តដល់ក្រុមការងារ គ្រប់គ្រងគម្រោង ក្រុមការងារអនុវត្តគម្រោង បានយល់ដឹងច្បាស់អំពីផែនការការងារថវិកាប្រចាំឆ្នាំរបស់ គម្រោង និងរយៈពេលអនុវត្តការងាររបស់សមាសភាគនីមួយៗ ដែលផ្តោតលើគោលដៅធំៗចំនួន៥គឺ៖

  1.  ចែករំលែកផែនការការងារថវិកាប្រចាំឆ្នាំ២០២៣ ដល់ក្រុមការងារ PMU និង PIU
  2. កំណត់យន្តការសម្រាប់បង្កើនការចូលរួមជាមួយ PIUs ដើម្បីគាំទ្រដល់ការអនុវត្ត
  3. លើកទឹកចិត្ត PMU & PIU អោយពន្លឿនការអនុវត្ត
  4.  ពង្រឹងគណនេយ្យភាព និងតម្លាភាពរបស់ PIUs
  5. ដើម្បីធានាបាននូវការយល់ដឹងកាន់តែប្រសើរឡើងអំពីគោលនយោបាយ និងនីតិវិធីគណនេយ្យ ហិរញ្ញវត្ថុ។


Share your thoughts