ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2023 03 10 09 55 35 Copy

នាព្រឹកថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅសាលាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលស្រុកជលគិរី រួមមាន ក្រុមការងាររាជរដ្ឋាភិបាលស្រុកជលគិរី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការ កងរាជវុធហត្ថ មេឃុំ ជំទប់ទី១ ប៉ុស្តិនគរបាល និងស្មៀនឃុំទាំង៥ នៅទូទាំងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ពិធីសំណេះសំណាលនេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពិនិត្យឡើងវិញអំពីការផ្ដល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ៕

photo 2023 03 10 09 55 32 Copyphoto 2023 03 10 09 55 35 Copy

photo 2023 03 10 09 55 55 Copyphoto 2023 03 10 09 55 38 Copyphoto 2023 03 10 09 55 40 Copyphoto 2023 03 10 09 55 43 Copyphoto 2023 03 10 09 55 45 Copyphoto 2023 03 10 09 55 49 Copyphoto 2023 03 10 09 55 52 Copy

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ