មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងមន្ទីរ
១ ម៉ោងមុន ថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន ៧៧ នាក់ ស្រី ១៥នាក់៕