
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១៧ ម៉ោងមុន ថ្ងៃទី៨ ខែឧសភា ២០២៥
នាព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី “សារៈសំខាន់នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ដោយមានវាគ្មិនតំណាងក្រសួង ស្ថាប័នអញ្ជើញចូលរួមចំនួន ០៥ រូប ។
កិច្ចពិភាក្សានេះមានគោលបំណងពិនិត្យ និងធ្វើតុល្យការទៅលើផែនការ និងយុទ្ធសាស្ត្រក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្ដល់ទស្សនវិស័យសម្រាប់លើកកម្ពស់គុណភាពនៃធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមជាតិ។