កឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ

ចែលរំលែក
photo 2023 02 24 09 52 40

នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលា ស្តីពី ការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ ។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.ក្រុមការងារថ្នាក់ជាតិ បានធ្វើការវាយតម្លៃជាផ្លូវការ ខេត្តកំពង់ស្ពឺ គឺជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងជាខេត្តទី ៤ បន្ទាប់ពីខេត្ត ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ។

២.ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត នឹងសូមគោរពអញ្ជើញ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីផ្តល់ជាកិត្តិយសក្នុងពិធីប្រកាស និងប្រគល់ពានជ័យលាភីជាផ្លូវការ នៅក្នុងខែមីនា ខាងមុខនេះ តាមពេលវេលាសមគួរណាមួយ ដោយក្តីអនុគ្រោះ ៕

photo 2023 02 24 09 52 40photo 2023 02 24 09 52 44photo 2023 02 24 09 52 48photo 2023 02 24 09 52 51photo 2023 02 24 09 52 54photo 2023 02 24 09 52 57photo 2023 02 24 09 53 12

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ