ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ម៉ោង ៤:១៥ ល្ងាច
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមធ្វើសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។
បន្ទាប់ពីបាន អានដោយសង្ខេបនូវសមិទ្ធផលរយៈពេល ៥ឆ្នាំ (២០១៨-២០២២) របស់ក្រសួងអភិវឌ្ឍន៍ជនបទរួចមក ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានឆ្លើយបំភ្លឺទៅនឹងសំណួរជាច្រើន ពាក់ព័ន្ធនឹងវិស័យផ្លូវលំជនបទ , វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលទាក់ទងទៅនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ និងការទៅឈានទៅសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕