ឯកឧត្ដម អុិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារស្ថាបនាផ្លូវនិងស្ពានចំនួន ៣គម្រោង នៅខេត្តកំពត ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង

នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ និងថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការតំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យវាយតម្លៃការងារស្ថាបនាផ្លូវនិងស្ពានចំនួន ៣គម្រោង ដូចខាងក្រោមនេះ ៖

-គម្រោងទី១៖ ការងារស្ថាបនាស្ពានបេតុង មួយកន្លែង ប្រវែង ៣០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានម្ខាងៗមានប្រវែង ១០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងស្ថាបនាផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ស្ថិតនៅភូមិព្រៃសង្ហា និងភូមិខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូលក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៦០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហមទទឹងម្ខាងៗប្រវែង ២ ម៉ែត្រ ផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិដក់ពរ និងភូមិត្រពាំងពោធិ៍ ឃុំពន្លៃ និងឃុំខុនរ៉ង់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

-គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសក្រហម ទទឹងម្ខាងៗ ០,៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ស្ថតិនៅភូមិតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត។

គម្រោងទាំងបីខាងលើនេះ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕

Share your thoughts