ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ចើញត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន ០២ គម្រោង នៅខេត្តបន្ទាយមានជ័យ
- ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ៤:៣៥ ល្ងាច
- សកម្មភាពក្រសួង
នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ចើញត្រួតពិនិត្យ និងវាយតម្លៃផ្លូវចំនួន ០២ គម្រោង ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដូចខាងក្រោម ៖
គម្រោងទី ១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ៣ ៣០០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹងម្ខាងៗមានប្រវែង ១ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ មានលូមូលចំនួន ០២ កន្លែង តភ្ជាប់ពីភូមិកណ្តាល ទៅភូមិបន្លិច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
គម្រោងទី ២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ០២ ខ្សែ ប្រវែងសរុប ២ ៧៥០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ មានរៀបថ្មសំណាញ់តាមជើងទេរផ្លូវ ប្រវែង ៥០០ម៉ែត្រ សាងសង់លូប្រអប់មុខមួយចំនួន ០១ កន្លែង សាងសង់លូមូលមុខពីរចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ជាផ្លូវដែលខូចដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំ២០២១ ស្ថិតនៅភូមិកោះកែវ និងភូមិអង្គាបុស្ស ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរគម្រោងទាំង ២ ខាងលើនេះ៕