ផ្លូវក្រាលល្បាយក្រួស ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០២១ ចំនួន ០១ខ្សែ

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក នួន សុខា ប្រធានក្រុមទី១ នៃផ្នែកតាមដានចុះត្រួតពិនិត្យ និងវាយតម្លៃ របស់ ក្រុម ការងារ (ក.ត.វ) បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារបច្ចេកទេសស្រទាប់ល្បាយក្រួស លើការងារស្តាឡើងវិញផ្លូវក្រាលល្បាយក្រួស ដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០២១ ចំនួន ០១ខ្សែ ប្រវែង ៥ ០៥០ម៉ែត្រ ស្ថាបនាស្ពានបេតុង ០១កន្លែង ប្រវែង ១៥ម ទទឹង ៩ម និងលូមូលចំនួន ០១កន្លែង ស្ថិតនៅភូមិត្រពាំងជ្រៅ ទៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ (គម្រោងទឹកជំនន់ ឆ្នាំ ២០២១ ) ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (គម្រោងលេខ៖ DRR-NC-2021-No.068)

បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារបច្ចេកទេសរួចមក បានផ្តល់នូវសចក្តីណែនាំឱ្យអ្នកទទួលការធ្វើការស្រោចទឹក កៀរកិនបង្ហាប់ ស្រទាប់ល្បាយក្រួសបន្ថែមឡើងវិញ ឲ្យបានហាប់ល្អ ធ្វើការផ្ទៀងផ្ទាត់កម្ពស់តួផ្លូវឱ្យបានត្រឹមត្រូវតាមគ្រោងប្លង់បច្ចេកទេស និងពន្លឿនការងារដែលនៅសេសសល់ឲ្យបានលឿនស្របតាមកិច្ចសន្យាគម្រោង។ ជារួមការងារស្ថាបនាផ្លូវខាងលើ សម្រេចបាន ៧០% នៃគម្រោងសរុប។

Share your thoughts