ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួងអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ព្រឹកថ្ងៃអង្គារ ១កើត និងថ្ងៃពុធ ២កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំជាប្រចាំ ផ្លូវក្រាល កៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២គម្រោង ដូចខាងក្រោម៖

-គម្រោងទី១ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៦ ខ្សែ ប្រវែងសរុប ១២៦ ៣២០ ម៉ែត្រ ទទឹងខ្នងលីមានប្រវែងពី ៥ ម៉ែត្រទៅ ៦ ម៉ែត្រ ស្ថិតនៅក្នុងស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកបាណន់ ខេត្តបាត់ដំបង ។

-គម្រោងទី២ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៥ ខ្សែ ប្រវែងសរុប ៦២ ០០០ ម៉ែត្រ ទទឹងមានប្រវែងពី ៥ ម៉ែត្រទៅនិង៦ម៉ែត្រ និងមានបំពាក់ស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទចំនួន ៥០៤ ស្លាក លីេផ្លូវសរុបចំនួន ៧ ៧ ខ្សែ ស្ថិតនៅក្នុងស្រុកអូរជ្រៅ ស្រុកថ្មពួក ស្រុកមង្គលបុរី ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

គម្រោងទាំង២ ខាងលើនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានឯកភាពនិងទទួលយកថា ពិតជាបានធ្វើការថែទាំផ្លូវទាំង២ គម្រោងខាងលើនេះប្រាកដមែន៕

Share your thoughts