ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្ដរក្រសួង អញ្ជើញទៅពិនិត្យ និងវាយតម្លៃប្រគល់-ទទួល ផ្លូវបេតុងចំនួន ០២គម្រោង នៅខេត្តតាកែវ

នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច បានអញ្ជើញទៅពិនិត្យ និង វាយតម្លៃប្រគល់-ទទួល ផ្លូវបេតុងចំនួន ០២គម្រោងដូចខាងក្រោម៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ ទទឹងដីស ៧ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិខ្វាន់មាស ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងនោះគណៈកម្មការ បានសម្រេចទទួលយក ១០០% ។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ២ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងចិញ្ចីមក្រាលល្បាយថ្មភ្នំម្ខាងៗ ប្រវែង ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង តភ្ជាប់ពីភូមិពត់សរ ទៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងនោះគណៈកមកមការ បានឯកភាពទទួលយកដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ។

គម្រោងទាំងពីរខាងលើនេះអនុវត្តដោយក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ៕

Share your thoughts