ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញត្រួតពិនិត្យវាយតម្លៃ និងប្រគល់ទទួលការងារសាងសង់ផ្លូវចំនួន ០២ គម្រោង នៅខេត្តព្រៃវែង
- ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម៉ោង ១០:២៣ ព្រឹក
- សកម្មភាពក្រសួង
នៅថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មកាអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញត្រួតពិនិត្យវាយតម្លៃ និងប្រគល់ ទទួលការងារសាងសង់ផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម ៖
-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ ខ្សែ ប្រវែង ៣ ៨០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ០១ កន្លែង លូមូលមុខពីរចំនួន ០១ កន្លែង ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ គម្រោងនេះគណ:កម្មការបានសម្រេចទទួលយក ១០០%។
-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១ កន្លែង លូមុខពីរចំនួន ០១ កន្លែង និងលូមុខមួយ ០៣ កន្លែង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ។ គម្រោងនេះគណ:កម្មការអន្ដរក្រសួងបានសម្រេចឯកភាពទទួលយកដោយបញ្ចប់រយ:ពេលធានាសុពលភាពជាស្ថាបពរ។
សូមបញ្ជាក់ថា ៖ គម្រោងទាំពីរខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ៕