ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋាន ជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សម្របសម្រួលគម្រោងសាងសង់ ស្ដារ ជួសជុល និងកម្មវិធីថែទាំផ្លូវថ្នល់ បានជួបប្រជុំរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធ Zoom

នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣ រសៀល ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធាននាយកដ្ឋាន ជាអនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង សម្របសម្រួលគម្រោងសាងសង់ ស្ដារ ជួសជុល និងកម្មវិធីថែទាំផ្លូវថ្នល់ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទផង បានចូលរួមប្រជុំតាមប្រព័ន្ធ Zoom ក្នុងនាមជាសហប្រធានគណ:កម្មការ ជាមួយឯកឧត្តមសហប្រធាន ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាច្រើនរូបទៀត ដើម្បីពិភាក្សាលើរបៀបវារៈ ដូចខាងក្រោមនេះ៖

១- ត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាឆ្នាំ២០២១ ជំពូក ២១ (គម្រោងវិនិយោគផ្ទាល់) និងជំពូក ៦១ (ការជួសជុល និងថែទាំ) ទាំងផ្នែករូបវ័ន្ត និងទាំងផ្នែកថវិកា
២- ការរៀបចំផែនការគម្រោងឆ្នាំ ២០២២
៣- ផ្សេងៗ។

កិច្ចប្រជុំបានពិភាក្សាស៊ីជម្រៅ លើលទ្ធផលការងារល្អប្រសើរ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងញាំញីដោយជំងឺកូវីដ-19 និងបានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសយោគយល់គ្នា ហើយបានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ៥ និង៣០ នាទីល្ងាច៕

Share your thoughts