ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង នៅខេត្តស្វាយរៀង តាកែវ កំពត និងខេត្តកែប
- ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ២:៤៣ ល្ងាច
- សកម្មភាពក្រសួង
នាថ្ងៃព្រហស្បតិ៍-សុក្រ ១៥កើត-១រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង មាន
-គម្រោងទី១. ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែប្រវែង ១៨ ៣០០ម ទទឹង ៤ម និង ៥ម កម្រាស់០,២០ម ស្ថិតនៅឃុំតាអូរ ឃុំអង្គប្រាសាទ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ
-គម្រោងទី២. ការងារថែទាំខួបផ្លូវក្រាលក្រហមចំនួន ០២ខ្សែរ ប្រវែងសរុប ២០ ០០០ម ទទឹង ៦ម កម្រាស់០,២០ម ស្ថិតក្នុងឃុំចន្ត្រី ឃុំម្រាម ឃុំកំពង់ត្រាច និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង
-គម្រោងទី៣. ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០២ខ្សែរ ប្រវែងសរុប ៩ ៥០០ម ទទឹងខ្នងលើ ៤ម និង ៥ម កម្រាស់ ០,២០ម និងសាងសង់លូចំនួន ០២កន្លែង ស្ថិតក្នុងឃុំពងទឹក និងឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ គម្រោងទាំងបីខាងលើប្រើប្រាស់ថវិកាជំពូក ៦១ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
ជាលទ្ធផលគឺ គណ:កម្មការបានឯកភាពសម្រេចទទួលយកលទ្ធផលរបស់គម្រោងទាំងបីខាងលើជាស្ថាពរ។