ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញចូលរួមសន្និសិទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ស្តីពីនវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនការស្តារឡើងវិញប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់ “ តាមរយៈប្រព័ន្ធវីដេអូ Conference
- ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១ ម៉ោង ៣:១៩ ល្ងាច
- សកម្មភាពក្រសួង
នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសន្និសិទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២១ ស្តីពីនវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនការស្តារឡើងវិញប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់ “ តាមរយៈប្រព័ន្ធវីដេអូ Conference
Southeast Asia Development Symposium 2021 Innovation through Collaboration:Planning for Inclusive Post- COVID-19 Recovery” ( Virtual Meeting)
សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំគឺជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ប្រទេសជាច្រើនដែលកំពុងធ្វើយ៉ាងណាដើម្បីទប់ទល់ឥទិ្ធពលនៃជំងឺរាតត្បាត (COVID-១៩) ទៅលើសេដ្ឋកិច្ច និងពលរដ្ឋរបស់ខ្លួន។ ក្នុងសុន្ទរកថាបើក លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានស្នើសុំអោយពង្រឹងកិច្ចសហប្រតិបត្តិការ និងការចូលួមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនការវិនិយោគ និង ការ ធានាឲ្យបាន នូវ ការអភិវឌ្ឍប្រកបដោយ ចីរភាព និង បរិយាបន្ន។លោកក៏បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីមានផែនការបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់ ដើម្បីកៀរគរធនធាន ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍រវាងគ្នាទៅវិញទៅមក និងដើម្បីពង្រឹងកិច្ចសហការផងដែរ។
សន្និសីទនេះ មានការចូលរួមពីវាគ្មិនសំខាន់ៗជាច្រើន ពីស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ តំណាងអង្គការសហប្រជាជាតិ, ក្រុមហ៊ុន google, International Vaccine Institute ជាដើម ដើម្បីផ្លាស់ប្តូរនូវចំណេះដឹង បទពីសោធន៍ បញ្ហា ការប្រឈមនានាលើការអភិវឌ្ឍ និង ការឆ្លើយតប ទៅនឹង ជំងឺរាតត្បាតកូវីដ-១៩។