![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 13 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០
- ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម៉ោង ៤:៥២ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ 2 fn 2020 10 28 12 08 30 11](https://www.mrd.gov.kh/wp-content/uploads/2020/10/fn-2020-10-28-12-08-30-11-1000x749.jpg)
នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទធ្វើការជួសជុលបន្ទាន់ ផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ១០៥៨០ ម៉ែត្រ តភ្ជាប់ពីវត្តដំណាក់ត្រាច ភូមិដំណាក់ត្រាទៅភូមិភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាប់ពីបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ឆ្នាំ២០២០ ដើម្បីតភ្ជាប់ឱ្យប្រជាពលរដ្ឋបានធ្វើចរាចរណ៍ឡើងវិញ។ ក្នុងការដឹកនាំជួសជុលនេះក៍បានអញ្ជេីញចូលរួម ពីឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរខេត្ត ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺផងដែរ ។
ឯឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ណែនាំឱ្យប្រធានមន្ទីរអភិឌ្ឍ៍ន៍ខេត្តកំពង់ស្ពឺ ចាត់ចែង និងជួសជុលជាបន្ទាន់ចំពោះកំណាត់ផ្លូវណាដែលដាច់ដោយទឹកហូរផ្ដាច់ ត្រូវជួសជុលតភ្ជាប់ជាបន្ទាន់ដើម្បីឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ និងដឹកកសិផលបានទាន់ពេលវេលា៕
សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ស្ពឺ មានផ្លូវចំនួន ១០ ខ្សែ នៅក្នុងស្រុកសំរោងទង ថ្ណង ឧត្ដុង និងស្រុកភ្នំស្រួច ដែលរងផលប៉ះពាល់ ហើយផ្លូវចំនួន ៥ ខ្សែ ក្នុងស្រុកភ្នំស្រួចរងការខូចខាតខ្លាំងជាងគេ៕