ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅខេត្តពោធិ៍សាត់
នាថ្ងៃចន្ទទី១៩ ខែតុលា ឆ្នាំ២០២០ នេះ គណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួលលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ ខ្សែ ប្រវែង ៤១០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ ចិញ្ចើមក្រាលក្រួស ក្រហម ទទឹងម្ខាងៗ ០.៥ ម៉ែត្រ កម្រាស់ ០.២ ម៉ែត្រ ស្ថាបនាផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ៨៣០ ម៉ែត្រ ទទឹង ០៤ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ ទទឹងដីស ០៥ ម៉ែត្រ សាងសង់លូមូលមុខមួយ ចំនួន ០២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិផ្សារ និងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក ២១ ។
ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ ឯកភាពទទួលយក ១០០ % សម្រាប់គម្រោងខាងលើនេះ។
1 Comment
Join the discussion and tell us your opinion.
សួរបន្តិចបាទ