ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការងារសាងសង់ស្រះសហគមន៍នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ស្រុិន ពុទ្ធី ប្រធានប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការងារសាងសង់ស្រះសហគមន៍នៅភូមិភូមិថ្មីកណ្ដាល ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងក្របខណ្ឌគម្រោងកម្មវិធីអភិវឌ្ឍន៍ផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាត និងអានាម័យជនបទ ជំហាន ៣ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

Share your thoughts