គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន០៣គម្រោង នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តសៀបរាប

នៅថ្ងៃទី២៣ -២៤ ខែមិថុនា ឆ្នាំ២០២០ នេះ គណ:កម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណ:កម្មាធិការលទ្ធកម្ម បានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ ចំនួន០៣គម្រោង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក សឿន រឿត ប្រើប្រាស់ថវិកាជំពូក ២១ ដែលរួមមាន

(១).ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ០១ ខ្សែ ប្រវែង ៤ ៥០០ ម ទទឹង ៦ម ចិញ្ចើមក្រួសក្រហមកម្រាស់ ០,២ម ទទឹង ១ម សងខាង។ ស្ថាបនាលូមូលមុខមួយ ០១ កន្លែង ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។

(២).ការងារស្តារឡើងវិញផ្លូវចំនួន ០៣ ខ្សែ ដែលខ្សែទី១ ៖ជួសជុលផ្លូវបេតុងចាស់ប្រវែង ៩ ៨២០ ម ដោយកៀរចិញ្ចើម និងបចំពេញថ្មម៉ិច ម្ខាងៗទទឹង ១ ម កម្រាស០,១ម ស្រុកក្រូចឆ្មារ ខ្សែទីពីរ៖ ជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង ១១ ៥០០ ម និងខ្សែទី៣៖ ស្ថាបនាផ្លូវវាងស្ពានស្ទឹងត្រង់ដោយក្រាលថ្មម៉ិច ប្រវែង ១ ២៤០ ម ទទឹង ៦ ម កម្រាស់ ០,២ ម ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

(៣). ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ០១ ខ្សែ ប្រវែង ៧ ៥០០ ម ទទឹង ៧ ម កម្រាស់ ០,២ ម ទទឹងដីស ៨ ម និងសាងសង់លូមូលមុខមួយ ០៤ កន្លែង និងផ្លាកឈ្មោះផ្លូវ ០២ កន្លែង ស្រុកស្វាយលើ ខេត្តសៀមរាប។ (បញ្ចប់សុពលភាព)

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចវាយតម្លៃ ១០០% លើគម្រោងទី១ និង ទី២ និងបញ្ចប់សុពលភាពគម្រោងទី៣ ខាងលើ។

 

Share your thoughts